នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ច ប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យក ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើក ទី១១ ព្រឹទ្ធសភានីតិកាលទី៣ ដោយមាន របៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨
២-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
   ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសា ធារណរដ្ឋ សិង្ហបុរី
ស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល ២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរតួននៃប្រទេសព្រុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង៤-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
៤-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ។ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចឲ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អនុវត្តឲ្យបានត្រឹមត្រូវតាម សាលដីកាលេខៈ៣៤០(ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូល។ ជាពិសេសចាប់ពីពេលដែលសាល ដីកានេះ ចូលជាធរមាន លោកជំទាវ គុណ លំអង និងឯកឧត្តម សោ ចាន់ដេត លែងជាសមាជិកព្រឹទ្ធសភាទៀតហើយ។

 

 
Go to top