ម៉ោងធ្វើការ

ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ
ពេលព្រឹកម៉ោង ៧:៣០ ១១:០០
ពេលរសៀលម៉ោង ១៤:៣០ ១៧:០០
ព្រឹកថ្ងៃសៅរិ៍ម៉ោង ៧:៣០ ១១:០០




ចំណាំ

ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិបណ្ណាល័យឈប់សម្រាក
ព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយបណ្ណារក្សយើងខ្ញុំ។




សាវតា និងមុខងារបណ្ណាល័យ

បណ្ណាល័យព្រឹទ្ធសភា បើកសម្ភោធនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០១ ក្រោមអធិបតីភាព សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
អគារបណ្ណាល័យ ជាជំនួយរបស់រដ្ឋាភិបាលចិនដែលមានផ្ទៃក្រលា ១៧៩១ ម៉ែត្រ កម្ពស់២ជាន់ និងមានសាលអានជំនួន១។
បណ្ណាល័យ បើកបំរើសេវាស្រាវជ្រាវដល់សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណៈជន គ្រប់មជ្ឈដ្ឋាន។



ដើម្បីចូលក្នុងបណ្ណាល័យព្រឹទ្ធសភា:

សម្រាប់សិស្ស និស្សិតត្រូវមានកាតសិស្ស និស្សិត សម្រាប់សាធារណៈជនត្រូវមានប័ណ្ណសំគាល់ខ្លួនអត្តសញ្ញាណប័ណ្ណ។


របៀបខ្ចី:

បង្ហាញសៀវភៅ ឯកសារដល់បណ្ណារក្សផ្នែកខ្ចី បង្ហាញប័ណ្ណសមាជិកដល់បណ្ណារក្សផ្នែកខ្ចី កក់ប្រាក់ខ្ចី និងទទួលបានវិក័យប័ត្រប្រាក់ពីបណ្ណារក្ស រក្សាទុកវិក័យប័ត្ររហូតដល់ពេលយកសៀវភៅមកសងវិញ។


របៀបសង:

យកសៀវភៅដែលខ្ចីមកសងបណ្ណារក្សផ្នែកសងបង្ហាញវិក័យប័ត្រដល់បណ្ណារក្សាផ្នែកសងវិញ  ដើម្បីទទួលបានប្រាក់កក់វិញ ប្រាក់កក់របស់អ្នកនិងមិនប្រគល់ជូនវិញលុះត្រាណាតែបណ្ណារក្សផ្នែកសងពិនិត្យឃើញថាសៀវភៅដែលអ្នកបានខ្ចីមិនមានរហែករឺត្រូវបានដកហូតទំព័រណាមួយឡើយ។


របៀបខ្ចីបន្ត:

ផ្តល់ព័ត៌មានជូនបណ្ណារក្សផ្នែកខ្ចីពីការសុំខ្ចីបន្ត ការសុំពន្យាពេលខ្ចីបានតែម្តងគត់ក្នុងរយៈពេល១៥ថ្ងៃ


 
Go to top